Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឆ្មក់ចាប់បានឡានដឹកឈឺរបស់ឈ្មួញល្បីប្រចាំខេត្តសៀមរាប ២គ្រឿងទាំងព្រឹក

សៀមរាប : សមត្ថកិច្ចឲ្យដឹងថា គេបានចាប់ឃាត់ឡានដែលដឹកឈឺពេញៗ ២គ្រឿងនាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ។

តាមសេចក្ដីរាយការណ៍ថា មួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌សពាក់ស្លាកលេខភ្នំពេញ ២Q-៥៥១៧ចាប់នៅខេត្តសៀមរាប នឹងមួយគ្រឿងទៀត ម៉ាកស្តារិច ពណ៌ ខ្មៅពាក់ស្លាកលេខភ្នំពេញ ២AD-៥២០៦ចាប់នៅខេត្ត កំពង់ធំ។

ជាមួយគ្នាប្រភពក៏បានបង្ហើបឲ្យដឹងដែរថា ម្ចាស់រថយន្ត ទាំង២រគ្រឿងមានឈ្មោះ ត្រេន គឺជាឈ្មួញរកស៊ីដឹក ជញ្ជូនឈើឆ្លងកាត់ខេត្តសៀមរាបដ៏សកម្មម្នាក់ ។ ហើយឈឺទាំងនោះត្រូវបានគេ ដឹកចេញពីក្រុងសំរោងខេត្តឧត្តរមានជ័យ តាមផ្លូវលេខ ៦៨ ឆ្លងកាត់ស្រុកក្រឡាញ់ខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ។

យ៉ាងណាក៏ដោយគេមិនទាន់ដឹងពីប្រភេទ និងទំហំឈឺដែលចាប់បាននោះនៅឡើយទេ ៕

Advertisement
Advertisement