Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីបើកដៃឲ្យយួនចូលកាប់ឈើនៅតំបន់អូរហ៊ុចតុលាការ សម្រេចឃុំខ្លួន៩នាក់

មណ្ឌលគិរី : តំណាងអយ្យការអមតុលាការខេត្តមណ្ឌលគិរីមានថ្ងៃទី ២៦ មិថុនានេះ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យយ៉ាងហោចណាស់ ៩នាក់ ។ ក្នុងនោះមាន ៖ ជនជាតិវៀតណាមចំនួន២នាក់ ឈ្មោះ ប៉ិក​ (គេចខ្លួន) និងឈ្មោះ​ ជី​ (គេចខ្លួន)​ ។ ពួកគេត្រូវបានចោទ ពីបទ កាប់​ ប្រមូល​ ដឹកជញ្ជូន​ ធនធានធម្មជាតិ , នាំចេញផល​ អនុផលព្រៃឈេីដោយគ្មានអាជ្ញាប័ណ្ណ និងចូលមកក្នុងព្រះរាជាណា ចក្រកម្ពុជាដោយលួចលាក់​។

ចំណែកជនជាតិខ្មែរមានឈ្មោះ
​ ១​ .​ អ៊ុក​ ណាខៃ​
​ ២.​ ឡឹក​ ញែក​
​ ៣.​ វ៉ាន់​ ចន្ធារី​
​ ៤.​ លាង​ ភារ័ត្ន​
៥.​ ព្រំ​ វណ្ណះ​
៦. ផាត់​ សុខឡេង
៧.​ អ៊ាង​ ចាន់ឌី​
៨.​ ផន​ សុផល​
៩.​ ដួង​ ចាន់វីរ:​
ត្រូវបានចោទប្រកាន់ពីបទ​៖
​ – រួមគំនិតក្នុងអំពេីនាំចេញផលអនុផលព្រៃឈេីដែលគ្មានអាជ្ញាប័ណ្ណ
​ – ធ្វេីសកម្មភាពអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់​ និងដោយប្រយោលជួយដល់អាជីវកម្មព្រៃឈេី​
​ – ជួយសម្រួលឲ្យជនបរទេសចូលមកក្នុងព្រះរាជា ណាចក្រកម្ពុជាដោយលួចលាក់​ ។

ចំណែកម្នាក់ទៀតឈ្មោះ ម៉ែន​ ធឹម (អ្នកបើកបររថយន្តរបស់បញ្ជាការវិស្វកម្ម) មិនចូលខ្លួនមកបំភ្លឺត្រូវបានចោទ ប្រកាន់ពីបទ៖
​ -ចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់​ ។

សូមបញ្ជាក់ថា តំបន់អូរហ៊ុចមានទីតាំងនៅតាមបណ្ដោយព្រំទល់កម្ពុជាវៀតណាម ស្ថិតក្នុងភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕

Advertisement
Advertisement