Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ខែមិថុនា ភ្ញៀវទេសចរដើរលេងនៅទូទាំងប្រទេសជាង ៣សែននាក់ កើន៧៨% ធៀបនឹងខែឧសភា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ពេញមួយខែមិថុនា មានភ្ញៀវទេសចរជាង៣សែននាក់ បានដើរកម្សាន្តនៅទូទាំងប្រទេស ដែលចំនួននេះ មាន​កើនឡើង ៧៨,៥៩% បើធៀបនឹងខែឧសភា។

បើតាម​លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរ ថា គោលដៅទេសចរណ៍តំបន់ឆ្នេរ (ពិសេសខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ) រួមជាមួយគោលដៅអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិទេសចរណ៍ គឺជាគោលដៅសំខាន់ដែលបានស្រូបទាញចរន្តភ្ញៀវទេសចរផ្ទៃក្នុងបានច្រើន។

ទន្ទឹមនឹងនេះ ក៏មានគោលដៅទេសចរណ៍មួយចំនួនតូចបានទទួលភ្ញៀវលើសសមត្ថភាពផ្ទុក (Carrying Capacity) ដោយសារតែភ្ញៀវ បានសម្រុកទៅលេងច្រើន ក្នុងពេលដំណាលគ្នា ពិសេសក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ប៉ុន្តែក្រសួងទេសចរណ៍ ដែលមានមន្ទីរទេសចរណ៍ជាសេនា និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានចុះពិនិត្យ និងណែនាំឲ្យគោរពតាមវិធានសុវត្ថិភាពទេសចរណ៍ និងដើម្បីបញ្ជៀសកុំឲ្យមានការកកកុញ មនុស្សអ៊ូរអរច្រើនបន្តទៀត។

ជារួមចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តកើនឡើងជាបណ្តើរៗ បន្ទាប់ពីរាជរដ្ឋាភិបាល បានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញ រហូតដល់បំណាច់ចុងខែមិថុនា ប៉ុន្តែមិនទាន់មានសន្ទុះខ្លាំងក្លានៅឡើយ បើធៀបនឹងឆ្នាំ២០២០កន្លងមក ដោយសារតំបន់ខ្លះនៃរាជធានីខេត្តមួយចំនួន មានការកើនឡើងនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យគណៈបញ្ជាការឯកភាពចាត់វិធានដាច់ដោយឡែក និងដោយកន្លែង៕

Advertisement
Advertisement