Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិក បារម្ភពី​ការបង្កើតនុយក្លេអ៊ែររបស់ប្រទេសចិន

_

(វ៉ាស៊ីនតោន) – សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី ១ ខែកក្កដា បាននិយាយថា ការកសាងកម្លាំងនុយក្លេអ៊ែរយ៉ាងឆាប់រហ័សរបស់ចិន គឺកំពុងធ្វើ​ឲ្យ​មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយ​អំពាវនាវទីក្រុងប៉េកាំងចូលរួមជាមួយខ្លួនលើ“ វិធានការណ៍ជាក់ស្តែងដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពនៃការប្រណាំងអាវុធ” ។

_

របាយការណ៍របស់កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ បាននិយាយថា ប្រទេសចិនបានចាប់ផ្តើមសាងសង់ប្រព័ន្ធកាំជ្រួចមីស៊ីលថ្មីជាង ១០០ នៅក្នុងតំបន់វាលខ្សាច់មួយនៅភាគខាងលិចនៃប្រទេស។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានថ្លែងថា “របាយការណ៍ទាំងនេះនិងការវិវឌ្ឍន៍ដទៃទៀតបានបង្ហាញថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន នឹងកើនឡើងយ៉ាងឆាប់រហ័សដល់កំរិតខ្ពស់ជាងអ្វីដែលបានរំពឹងទុកពីមុន” ។

_

ទោះជាយ៉ាងណា លោក Ned Price ក៏បានលើកទឹកចិត្តឱ្យទីក្រុងប៉េកាំង ចូលរួមជាមួយសហរដ្ឋអាមេរិកលើវិធានការណ៍ជាក់ស្តែង​​ដើម្បីកាត់បន្ថយហានិភ័យនៃការប្រណាំងអាវុធ ដែលបង្កអស្ថិរភាពដែលអាចបង្កភាពតានតឹងដល់អស្ថិរភាព។

ក្នុង​សុន្ទរក ថ្លែង​ក្នុងពិធីប្រារព្ធ ខួប ១០០ ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្តចិន​ លោក ស៊ី ជិនពីង បានព្រមានថា កម្លាំងបរទេសដែលប៉ុនប៉ងសម្លុតប្រទេសចិន នឹងសំពោងក្បាលពួកគេវិញ ហើយបានសន្យាថា នឹងបង្កើនយោធារបស់ខ្លួន។ លោកក៏បានប្តេជ្ញាចំពោះការបង្រួបបង្រួមតៃវ៉ាន់ និងបាននិយាយថា ស្ថេរភាពសង្គមនឹងត្រូវបានធានានៅក្នុងទីក្រុងហុងកុង៕

Advertisement
Advertisement