Connect with us

Hi, what are you looking for?

អន្តរជាតិ

ពិភពលោក​ឡើង​កម្តៅ​មិនធ្លាប់មាន, ឆ្នាំ២០២១នេះ គុយវ៉េត ជាកន្លែង​ក្តៅបំផុតនៅលើផែនដី

ផែនទីពិភពលោកដែលបង្ហាញពីការកើនកំដៅ

យោង​តាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន Aljazeera បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ទីក្រុង Nuwaiseeb នៃប្រទេសគុយវ៉ែត ត្រូវ​បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតនៅលើពិភពលោក គឺ ៥៣,២ អង្សា (១២៧.៧ អង្សា) ។ នៅប្រទេសអ៊ីរ៉ាក់ដែលនៅជិតខាងសីតុណ្ហភាពឡើងដល់ ៥១.៦ អង្សាសេ (១២៤.៨ អង្សាសេ) នៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ ហើយ​ប្រទេសអ៊ីរ៉ង់ ដែលនៅ​មិនឆ្ងាយប៉ុន្មានវិញ សីតុណ្ហភាពបានឡើងដល់ ៥១ អង្សាសេ (១២៣.៨ អេក)។

ផែនទីបង្ហាញការកើនកំដៅនៅគុយវ៉េត

ប្រទេសជាច្រើនទៀតនៅមជ្ឈឹមបូព៌ារួមមានប្រទេសអារ៉ាប់រួមអេមៀរ និងអារ៉ាប៊ីសាអ៊ូឌីត ក៏​ត្រូវ​បានកត់សំគាល់សីតុណ្ហភាពខ្ពស់ជាង ៥០ អង្សាសេ (១១២F) ផងដែរនៅក្នុងខែមិថុនា។

យោង​តាម​ផែនទីអាកាសធាតុមួយបានបង្ហាញ ពីសីតុណ្ហភាពក្តៅបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសនីមួយៗជុំវិញពិភពលោក ក្នុងនោះ​យ៉ាងហោចណាស់មានប្រទេសចំនួន ២៣ ដែលបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុត ៥០ អង្សាសេ (១២២F) ឬលើសនេះ។

ផែនទីពិភពលោកដែលបង្ហាញពីការកើនកំដៅ

សូម​បញ្ជាក់ថា សីតុណ្ហភាពដែលបានចុះបញ្ជី ផ្លូវការ ខ្ពស់បំផុត គឺ ៥៦.៧ អង្សាសេ (១៣៤F) ដែលបានកត់ត្រានៅក្នុងតំបន់ជ្រលងភ្នំនៃរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំ ១៩១៣ ៕

ប្រភព ៖ អាល់ហ្សាហ្ស៊ីរ៉ា

Advertisement
Advertisement