Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋាភិបាលកម្ពុជា នឹង​បង់ថ្លៃសិក្សា​សម្រាប់​សិស្ស​បណ្ឌិតសភា​យោធា​កម្ពុជាទាំង៦រូប ដែល​កំពុងសិក្សា​នៅអាមេរិក

ភ្នំពេញ —  បន្ទាប់ពីរដ្ឋាភិបាលអាមេរិក​បាន​ផ្តាច់​អាហារូបករណ៍​របស់​និស្សិតខ្មែរ​ចំនួន៦រូប ដែល​កំពុង​សិក្សា​នៅសាលាបណ្ឌិតយោធាអាមេរិកនោះ ទីបំផុតទៅ នៅថ្ងៃម្សិលមិញ ក្រសួងការពារកម្ពុជា បាន​ចេញ​មក​ប្រកាស​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ទទួល​បន្ត​បង់ថ្លៃសិក្សា​សម្រាប់​សិស្ស​បណ្ឌិតសភា​យោធា​កម្ពុជាទាំង​៦រូបនោះ រហូត​ដល់​បញ្ចប់​ការ​សិក្សា​របស់ខ្លួន​ជា​ស្ថាពរ។

សូម​បញ្ជាក់ថា និស្សិតខ្មែរ​​ទាំង​៦​រូប​នេះ​កំពុង​សិក្សា​នៅ​បណ្ឌិត​សភា​យោធា​ជើងគោក​ West Point ចំនួន​២​រូប ​បណ្ឌិត​សភា​ទ័ព​អាកាស​ចំនួន​២​រូប ​កងទ័ព​ជើង​ទឹក​ចំនួន​១​រូប ​និង​ឆ្មាំសមុទ្រ​ចំនួន​១​រូប។

លោក​ Arend Swartjes ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានថ្លែងថា សហរដ្ឋ​អាមេរិក​បាន​ផ្តាច់​អាហារូបករណ៍និស្សិត​ទាំងនោះដោយសារ​តែ​កម្ពុជា​បាន​បាត់បង់ភាព​ស្របច្បាប់​ក្នុង​ការទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​កម្ពុជា​កាត់បន្ថយ​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជាប្រពៃណី​រវាង​យោធា​និង​យោធា។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នៅតែ​អនុញ្ញាត​ឲ្យ​និស្សិត​ទាំងនោះ​បន្ត​ការសិក្សា​បាន​បើសិន​ជា​ពួកគេ​អាច​រកថវិកា​បង់​ថ្លៃ​សិក្សា​បាន​ឬរដ្ឋាភិបាល​កម្ពុជា​បង់ថ្លៃ​សិក្សា​ដោយសារ​តែ​ពួកគេ​បាន​ខិតខំ​សិក្សា​និង​មាន​លទ្ធផល​ល្អ។

Advertisement
Advertisement