Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្ទុះអាវុធចំនួន២ ទៅ៣គ្រាប់ក្នុងក្រុងព្រះសីហនុ បង្កដោយជនជាតិចិន

ព្រះសីហនុ៖ នៅយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធចំនួន២ ទៅ៣គ្រាប់ បង្កដោយជនជាតិចិនម្នាក់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) បានបាញ់បំបែកកញ្ចក់ទ្វាចេញចូលកាសុីណូរងការខូចខាតអស់មួយផ្ទាំង នៅចំណុចកាស៊ីណូទឹងសុីង ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លោក តី វិសាល អធិការក្រុងព្រះសីហនុ បានឲ្យដឹងថា ករណីនេះផ្តើមចេញពីជនជាតិចិនម្នាក់បានចេញចូលក្នុងក្រុមហ៊ុន កាសុីណូខាងលើ ដោយគ្មានការអនុញ្ញាត និងគ្មានកាតត្រឹមត្រូវទើបសន្តិសុខឃាត់សួរនាំមិនឲ្យចេញពីក្រុមហ៊ុន ក្រោយមកជនជាតិចិននោះខឹងក៏បាញ់សំដៅទៅទ្វាច្រកចេញចូលការសុីណូបណ្តាលឲ្យបែកកញ្ចក់ចំនួន១ផ្ទាំង ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងរបួសទេ រួចជនជាតិចិននោះឡើងរថយន្តគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនសន្តិសុខម្នាក់ដែលជាជនរងគ្រោះយកទៅសកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដោយឡែកជនបង្ក សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement