Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តមអភិបាលខេត្តព្រះសីហនុអញ្ជើញចុះពិនិត្យមើលការសាងសង់អគាររដ្ឋបាលក្រុងកោះរ៉ុង, មណ្ឌលសុខាភិបាលកោះរ៉ុង និងអាគារផ្នែកប្រតិបត្តិការសឹករងកោះរ៉ុង

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យមើលការសាងសង់អគាររដ្ឋបាលក្រុងកោះរ៉ុង, អាគារផ្នែកប្រតិបត្តិការសឹករងកោះរ៉ុង និងមណ្ឌលសុខាភិបាលកោះរ៉ុង ដែលកំពុងដំណើរការសាងសង់ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អាគាររដ្ឋបាលក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ភាគរយ, រីឯមណ្ឌលសុខភាពកោះរ៉ុងសម្រេចបានប្រមាណ ៩៩ភាគរយ និងអគារផ្នែកប្រតិបត្តិការសឹករងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ ភាគរយ។ ហើយអាគារទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

បន្ទាប់ពីពិនិត្យមើលអគារទាំង៣ រួចមកឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញបន្តចុះទៅទីតាំងដែលធ្វើយុទ្ធនាការចាក់វ៉ាក់សាំងនៅដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រុងកោះរ៉ុង។

ទន្ទឹមនឹងនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងនៅដូសទី២ រួច សូមបន្តការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ​(៣កុំ, ៣ការពារ) ដើម្បីពង្រឹងការទប់ស្កាត់និងការពារកុំអោយឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement