Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​បន្ត​ចុះ​កម្ទេច​កញ្ឆាដែលគេលួចដាំ​នៅ​ភូមិ​សាស្រ្ត​ឃុំ​ព្រះបាទជាន់ជុំ

(តាកែវ) — កាលពីថ្ងៃអាទិត្យ​ម្សិលមិញនេះ លោក យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខូចលួចដាំខុសច្បាប់។

ជាលទ្ធផល​កម្លាំង​បានរកឃើញ​ទីតាំងលួច​លាក់ដាំកញ្ឆា​ចំនួន៦ទីតាំង អាងស្តុបទឹកចំនួន៤អាង នៅចំណុចដុបថ្មកំសត់ និងជ្រោះឃ្លី ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ១៤១២ម៉ែត្រការ៉េ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំង ជាអ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាម ផ្លូវច្បាប់៕

Advertisement
Advertisement