Connect with us

Hi, what are you looking for?

អន្តរជាតិ

ធ្លាក់យន្តហោះយោធាហ្វីលីពីន ស្លាប់៤៧នាក់

ម៉ានីល ៖ មេបញ្ជាការយោធាលោក Cirilito Sobejana បាននិយាយនៅថ្ងៃច័ន្ទទី ៥ ខែកក្កដា នេះថា ចំនួនអ្នកស្លាប់ដោយសារការធ្លាក់យន្តហោះមាន ៤៧ នាក់ ខណៈបុគ្គលិកយោធា ៤៩ នាក់បានរងរបួស ។ នេះបើតាមការផ្សាយរបស់CAN

ស្លានភាពនៃការធ្លាក់ និងផ្ទុះឆេះរបស់យន្តហោះLockheed C-130 Hercules

ជាមួយគ្នាក្រសួងការពារជាតិហ្វីលីពីនបាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុងហេតុការណ៍នោះក៍មានជនស៊ីវិល ៣ នាក់នៅលើដីត្រូវបានសម្លាប់ផងដែរ ហើយជនស៊ីវិល ៤ នាក់ទៀតបានរងរបួស។

ភាគច្រើននៃមនុស្ស ៩៦ នាក់ដែលជិះនៅលើយន្ដហោះដឹកជញ្ជូន Lockheed C-130 Hercules នោះ គឺជានិស្សិតទើបបញ្ចប់ការសិក្សាកងទ័ព ។ វាបានធ្លាក់ នៅពេលប៉ុនប៉ងចុះចតនៅឯអាកាសយានដ្ឋានជូឡូ ដោយការបានបើករត់ហួសផ្លូវ ។ បើទោះជាដូច្នេះក្ដី​វាក៍ត្រូវបានគេរកឃើញផងដែរថា មានបំណែកកន្ទុយបារី នៅផ្នែកខាងក្រោយយន្តហោះនោះ ៕

Advertisement
Advertisement