Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិស្បែកខ្មៅម្នាក់ តេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ព្យាយាមគេចវេសមិនទៅព្យាបាល

(ភ្នំពេញ) — មានបុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ Eberechi ogwuie អាយុ៤៥ឆ្នាំ បានរឹងទទឹង និងព្យាយាមគេចវេស មិនព្រមទៅទទួលការព្យាបាល បន្ទាប់ពីបានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីតាំងព្រះវិហារយ៉េស៊ូ ផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ភ្លាមៗនោះកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដែលឈរជើងការពារនៅគោលដៅនោះផ្ទាល់ បានរូតរះស្លៀកពាក់សម្លៀកបំពាក់ការពារមេរោគ ទាញយកឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្ត សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ធ្វើការបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅឲ្យឡើងរថយន្តទៅជាមួយក្រុមគ្រូពេទ្យ ដើម្បីយកទៅធ្វើការព្យាបាល។ ដោយហេតុការណ៍​នេះ បានកើត​ឡើង​កាលពី​រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០២១៕

Advertisement
Advertisement