Connect with us

Hi, what are you looking for?

ក្នុងស្រុក

កំពុងដេកក្នុងរោងទា ត្រូវឃាតកបាញ់សម្លាប់ប្រពន្ធ ឯប្ដីរបួសធ្ងន់

កណ្ដាល  ហេតុការណ៍ដ៍គួរឲ្យភ្ញាក់ផ្អើល បានផ្ទុះឡើងកាលពី​ម៉ោងប្រមាណជាង៥ព្រឹក​ថ្ងៃទី០៥ កក្កដា នេះ ខណៈ​ដែលគេឃើញស្រ្តីម្នាក់បាន​ស្លាប់ស្ដូកស្ដឹងក្នុងថ្លុកឈាម​ រីឯប្ដីរងរបួសធ្ងន់ដោយគ្រាប់កាំភ្លើង​នៅក្នុងរោងចិញ្ចឹមទាមួយកន្លែងដែលមានទីតាំងនៅចំណុចព្រែកដូនឯម ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

នគរបាលមូលដ្ឋានបានឲ្យ​ដឹងថា ស្រ្តីដែលស្លាប់នោះឈ្មោះ សុន ស្រឿន អាយុ៤៩ឆ្នាំ និងប្ដីឈ្មោះ យឹម គឹមហុក អាយុ៤៥ឆ្នាំ របួសធ្ងន់ ។ បច្ចុប្បន្នសមត្ថកិច្ចខេត្តកណ្ដាល​កំពុងបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា នឹងឈានទៅដល់​ការនាំខ្លួនឃាតក មកកាត់ទោសតាមច្បាប់ ៕

Advertisement
Advertisement