Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

ចិនបាញ់បង្ហោះផ្កាយរណបមួយទៀត​ទៅ​កាន់ទីអវកាស

ចិន — នៅម៉ោង ៧ និង ២៨ នាទីព្រឹកនៃថ្ងៃទី ៥ ខែកក្កដា ប្រទេសចិនបានបង្ហោះផ្កាយរណប FY-3E ទៅក្នុងគន្លងតារាវិថីដោយជោគជ័យតាមគ្រោងទុក តាមរយៈរ៉ុក្កែតដឹកជញ្ជូនCZ-4Cនៅមជ្ឈមណ្ឌលបង្ហោះផ្កាយ​រណប Jiuquan ប្រទេសចិន។

បើតាមប្រព័ន្ធផ្សព្វផ្សាយចិនថា ផ្កាយរណបនេះនឹងលើកកម្ពស់ភាពត្រឹមត្រូវនៃទិន្នន័យព្យាករណ៍ឧតុនិយមជាលេខនិងអត្រាត្រឹមត្រូវនៃការព្យាករណ៍ឧតុនិយមរបស់ប្រទេសចិនថែមមួយកម្រិតទៀត ព្រមទាំងបង្កើនសមត្ថភាពប្រព័ន្ធសង្កេតប្រតិបត្តិនៃផ្កាយរណបឧតុនិយម និងជំរុញដល់ការកសាងនៃហេដ្ឋារចនាសម្ព័ន្ធអវកាសទំនើបរបស់ចិន៕

Advertisement
Advertisement