Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរជាតិព្រះវិហារដាំដើមធ្នង់ ១១១៣ដើម អបអរខួបលើកទី១៣ នៃការចុះប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

ព្រះវិហារ — ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារបានប្រារព្ធពិធីដាំដើមធ្នង់ចំនួន ១១១៣ដើម តាមដងផ្លូវចូលក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងឱកាសអបអរសាទរខួបលើកទី១៣ នៃការចុះប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។

ការដាំដើមឈើនេះ បានធ្វើ​ឡើង​នៅ​តាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ប្រាសាទព្រះវិហារក្នុងចម្ងាយផ្លូវ ១៥គីឡូម៉ែត្រ ដោយ​មានគោលបំណងលើកកម្ពស់ទេសភាពតាមដងផ្លូវចូលទៅកាន់ប្រាសាទដើម្បីទាក់ទាញភ្ញៀវទេសចរផង និងដើម្បីបំផុសស្មារតីប្រជាពលរដ្ឋអោយស្រលាញ់បរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ ស្របតាមពាក្យស្លោក “រួមគ្នាថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ដើម្បីបេតិកភណ្ឌរបស់យើង”។

Advertisement
Advertisement