Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ភាគីថៃថា ប្រាសាទថ្មនៅខេត្ត​បុរីរម្យ មិនបានចម្លងប្លង់ ឬ​រចនាបថដូចគ្នាទៅនឹង​ប្រាសាទអង្គរវត្ត ឡើយ

ពាក់ព័ន្ធនឹង​ការ​សាងសង់​ប្រាសាទថ្មមួយ​នៅ​ខេត្តបុរីរម្យ ប្រទេស​ថៃ ដែលផ្តើមឲ្យ​មាន​ការ​រំជើបរំជួល​នៅ​លើ​បណ្តាញ​សង្គម ព្រោះតែវាដូចគ្នា​ទៅ​នឹង​ប្រាសាទអង្គរវត្ត​របស់កម្ពុជានោះ នៅថ្ងៃនេះ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ និង​ប្រមូលព័ត៌មាន ដោយ​ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រ​កម្ពុជា​ រួចមក​ ក្រសួងវប្បធម៌​កម្ពុជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​បំភ្លឺថា​ ព្រះចៅអធិការវត្តនោះ​បាន​អះអាងថា ការ​សង់ប្រាសាទនេះ មិន​បាន​លួច​ចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្ម​ដូចគ្នា​ទៅនឹង​ប្រាសាទ​អង្គរវត្ត ឬប្រសាទ​បុរាណណាមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ពោល​គឺសាងសង់តាមគំនូស​ប្លង់ដោយ​ខ្លួន​ឯង និង​រចនា​ទៅ​តាម​ស្ថាបត្យកម្មប្រាសាទ​មួយ​ចំនួន​ដែលមាន​ក្នុង​តំបន់នោះ។

ក្នុងនោះ តំណាង​អ្នក​សម្របសម្រួល​ នៃ​គម្រោង​ស្ថាបនា​ប្រាសាទ ក៏​ស្វាគមន៍​ក្នុង​ការ​ទទួល​ស្នើ​ឲ្យ​មន្រ្តីជំនាញ​ផ្នែកស្ថាបត្យកម្ម​កម្ពុជា​ចុះពិនិត្យដោយផ្ទាល់បាន ក្នុង​ករណីមានការមន្ទិលសង្ស័យ។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងថា សំណង់​ប្រាសាទ​នេះ​ជា​សំណង់​មួយ​ក្នុង​ចំណោម​សំណង់​ប្រាសាទ​ថ្ម​ដទៃ​ៗ​ទៀត មាន​ភាព​ចម្រុះ​គ្នា​ជាទី​ប្រតិស្ឋាន​នៃ​ព្រះ​ពុទ្ធរូប​សម្រាប់​បូជា ស្ថិត​ក្នុង​វត្ត​ពុទ្ធបាទ​សិលា​ភូ​ម៉ា​ន​ហ្វា​ នៃ​ភូមិ​ណ​ង​ឡាយ ឃុំ​បាន​ស៊ិ​ង ស្រុក​ណា​ង​រ៉​ង ខេត្ត​បុរីរម្យ នៃ​ព្រះរាជាណាចក្រ​ថៃ ។ សំណង់​នេះ​ធ្វើ​ពី​ថ្មភក់​នៅ​ផ្នែក​ក្រៅ និង​ចាក់​បេតុង​បង្កប់​ដក​ពី​ខាងក្នុង ។

យ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ថា នឹង​តាមដាន​ការងារនេះជាបន្ត​ ដោយ​យកចិត្តទុកដាក់៕

Advertisement
Advertisement