Connect with us

Hi, what are you looking for?

ក្នុងស្រុក

កូវីដ១៩ ៖ ថ្ងៃនេះឆ្លងថ្មី ៩៨១នាក់ ស្លាប់ ១៩នាក់

សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្ពុជា​បាន​រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៨១នាក់ ខណៈ១៩នាក់បានស្លាប់ និង​ ៩៣៤នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៧,១០៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៨,៩៧៤នាក់ និងស្លាប់សរុបចំនួន ៧៩៨នាក់៕

Advertisement
Advertisement