Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៨៧គម្រោង ដែលមានទុនវិនិយោគសរុបជិត៣ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ — របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម ចំនួន ៨៧គម្រោង ដែលមានទុនវិនិយោគ សរុបចំនួន ២.៩៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០.០២៩កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

តួលេខនេះបើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគ មានការថយចុះចំនួន ៦៣គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងចំនួនប្រមាណ ៣១៥លានដុល្លារអាមេរិក។

បើតាម​របាយការណ៍នោះថា នៅឆមាសទី១ ឆ្នាំ២០២១នេះ ប្រទេសចិនជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី១ ដែលបានមកវិនិយោគមកកាន់ប្រទេសកម្ពុជាច្រើនជាងគេ គឺ៦៩ភាគរយ គិតជាទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ខណៈវិនិយោគក្នុងស្រុក ឈរនៅលំដាប់លេខរៀងទី២៕

Advertisement
Advertisement