Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនលោក ស្រេង ប្រណី អតីតមេឈ្មួញគ្រញូង និងកូនចៅពីរនាក់ទៀត ករណីលួចស្តុកឈើខុសច្បាប់

សៀមរាប — តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី៧ កក្កដា ម្សិលមិញ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យដេប៉ូឈើមួយកន្លែង ស្ថិត​នៅ​ចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ដោយ​រកឃើញឈើល្មើសច្បាប់មួយចំនួន។

លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅខេត្តសៀមរាប​ បានមានប្រសាសន៍ថា ប្រតិបត្តិការដែលធ្វើឡើងកាលពីថ្ងៃម្សិលមិញ ដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ដោយ​សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចុះពិនិត្យដេប៉ូឈើឈ្មោះ តាំង សុខនី ត្រង់ចំណុចភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបានរកឃើញ​វត្ថុតាងឈើខុសច្បាប់ ប្រភេទសុក្រម ចំនួន ១៧៤ដុំ,ស្មើ៧៧៤២ម៉ែត្រគូប។

លោកថា ចំពោះវត្ថុតាងខាងលើត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីអនុវត្តបន្តនីតិវិធីតាមច្បាប់ស្តីពីព្រៃឈើ។

បើតាមប្រភពថា ក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចបានឃាត់ខ្លួន​មនុស្សចំនួន៣នាក់ ក្នុងនោះម្នាក់ឈ្មោះស្រេង ប្រណី ដែលជាអតីតថៅកែឈ្មួញឈើគ្រញូងប្រចាំទិសឧត្តរ​ និងគូកនចំនួន២នាក់ទៀត។

ដោយ៖ តាំង ហូ

Advertisement
Advertisement