Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ កម្ពុជាមានករណីជាសះស្បើយកូវីដ១៩ដល់ទៅជាង​១ពាន់នាក់ តែករណីឆ្លងថ្មី ក៏ជិត១ពាន់នាក់ដែរ

នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​កម្ពុជា បាន​បញ្ជាក់ពីករណីជា​សះស្បើយ​ពីជំងឺកូវីដ​១៩ រហូត​ដល់ទៅ ១០៤៦នាក់ តែករណីឆ្លងថ្មី ក៏​មាន​ដល់ទៅចំនួន ៩៥៤នាក់ដែរ។

ក្នុងនោះករណីស្លាប់ដោយសារ​ជំងឺកូវីដ​១៩នៅថ្ងៃនេះ ក៏​មិន​ថយដែរ ពោល​គឺមាន​ចំនួនរហូត​ដល់ទៅ ២៧នាក់។

គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៨,០៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥០,០២០នាក់ និងស្លាប់សរុបចំនួន ៨២៥នាក់៕

Advertisement
Advertisement