Connect with us

Hi, what are you looking for?

ក្នុងស្រុក

នៅស្រុកបាទី បុរស​ម្នាក់​រត់ពីកន្លែងព្យាបាលកូវីដ១៩ទាំងកណ្តាលអធ្រាត្រត្រឡប់ទៅផ្ទះវិញ

តាកែវ —  អ្នកជំងឺកូវីដ១៩ម្នាក់ ឈ្មោះ តុល ហាក់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានរត់ចេញមណ្ឌលចត្តាឡីស័ក និងកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី កាលពីវេលាម៉ោង១យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

លោក ភួន ឈីម អភិបាលស្រុកបាទី បានឱ្យដឹងថា បន្ទាប់ពីមានករណីអ្នកជំងឺកូវីដ១៩ ម្នាក់បានរត់ចេញកន្លែងព្យាបាល លោកបានបញ្ជាឱ្យសមត្ថកិច្ចតាមស្វែងរក រហូតដល់វេលាម៉ោង៤ជិតភ្លឺ ទើបក្រុមការងាររកឃើញ និងចាប់បញ្ជូនទៅកន្លែងសម្រាប់ព្យាបាលវិញ៕

Advertisement
Advertisement