Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យមើលការចាក់វ៉ាក់សាំងដូសទី២ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ សាគូរ៉ា

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាពលរដ្ឋ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ សាគូរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងដល់បងប្អូននេះគឺមិនមានគិតថ្លៃទេ ហើយការផ្ដល់វ៉ាក់សាំងទាំងអស់នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបន្តថា ទោះជាបងប្អូនបានចាក់វ៉ាក់សាំងរួចហើយក្តី បងប្អូនត្រូវតែអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ ឱ្យបានជាប់ជាប្រចាំទាំងអស់គ្នា។ ជាមួយគ្នានោះ ឯកឧត្តមបានជូនពរបងប្អូនប្រជាពលរដ្ឋ ឱ្យមានសុខភាពល្អ និងសុវត្ថិភាពទាំងអស់គ្នា ជៀសឱ្យផុតពីជំងឺកូវីដ-១៩។

បន្ទាប់ពីបានពិនិត្យការចាក់វ៉ាក់សាំងរួច ឯកឧត្តម គួច ចំរើន និងក្រុមការងារ បានបន្តទៅសួរសុខទុក្ខកងទ័ពដែលកំពុងសម្រាកព្យាបាលនៅអគារស្នាក់នៅកងពលតូចលេខ៧០ ដែលមានទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ និងបានជូនពរបងប្អូនកងទ័ពទាំងអស់ឆាប់ជាសះស្បើយនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភនៅថ្នាំចិន ១០០ប្រអប់ ,ថ្នាំឈឺបំពងក ២០ប្រអប់ ,ថ្នាំVitamin C គ្រាប់ ១៦ដប ,ថ្នាំVitamin C ដាក់ទឹកពុះ ១៦ប្រអប់ ,មីកំប៉ុង ៦កេសធំ ,ទឹកសុទ្ធ ១០កេស, ម៉ាស ១៦ប្រអប់ ,អាល់កុល ២កាន ,អាល់អុលបាញ់ដៃ ១៦ដប ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement