Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា​នឹង​ទទួលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ

ភ្នំពេញ — រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច​អនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022)» ។

ពេលវេលានៃការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ចាប់ពីថ្ងៃ១៦-២២ ខែមករា ឆ្នាំ២០២២ ដោយប្ដូរទៅរៀបចំនៅខេត្តព្រះសីហនុវិញ។

វេទិកាទេសចរណ៍អាស៊ាន ដែលប្រារព្ធធ្វើនាពេលកន្លងមក

វេទិកាទេសចរណ៍អាស៊ាន មានកិច្ចប្រជុំធំៗមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTO) និងកិច្ចប្រជុំមន្ត្រីទេសចរណ៍អាស៊ានដោយផ្ទាល់ និងការតាំងពិព័រណ៍ទេសចរណ៍ (Travex) ខ្នាតតូចល្មម ដែលអាចគ្រប់គ្រងបាន។

វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ មានគោលបំណងក្នុងការទាក់ទាញអ្នកចូលរួមពីជាង ២៥ ប្រទេស ដែលរួមមានរដ្ឋមន្ត្រីទេសចរណ៍ មន្រ្តី អាជីវករ អ្នកទិញអន្តរជាតិ អ្នកសារព័ត៌មានបរទេស និងក្នុងស្រុក ក៏ដូចជាអ្នកទេសចរពាណិជ្ជកម្មក្នុងឧស្សាហកម្មទេសចរណ៍ផងដែរ។

សូម​បញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៨១ ហើយមានការចូលរួមពីគ្រប់វិស័យឧស្សាហកម្មទេសចរណ៍នៃប្រទេសជាសមាជិកអាស៊ានទាំង ១០ ដែលរួមមាន៖ ប្រ៊ុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ការធ្វើជាម្ចាស់ផ្ទះនៃវេទិកាត្រូវបានផ្លាស់ប្ដូរវិលជុំក្នុងចំណោមប្រទេសជាសមាជិកទាំងអស់៕

Advertisement
Advertisement