Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពិធីអបអរសាទរផ្តល់ទុនសហវិនិយោគគាំទ្រដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ

ព្រះសីហនុ៖ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ នៅព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរផ្តល់ទុនសហវិនិយោគគាំទ្រដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយមានការចូលរួមពី លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ មន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាកសិករផងដែរ ហើយកម្មវិធីនេះបានរៀបចំឡើងនៅឃុំទួលទទឹង និងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងការចែកទុនសហវិនិយោគជូនដល់បងប្អូនប្រជាកសិករក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញឱ្យមានសន្ទុះអភិវឌ្ឍវិស័យកសិកម្មកាន់តែរីកចម្រើនឡើង ជាពិសេសការជំរុញ ការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងការកែច្នៃផលិតផលកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើតឱកាសការងារក្នុងវិស័យផលលិតកម្ម កសិកម្ម ក្នុងក្របខ័ណ្ឌបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់រយៈពេលខ្លីចំណាយដើមទុនតិចទទួលបានផលកម្រៃច្រើន ពិសេសរក្សាបានសន្តិភាពប្រក្រតី តាមជីវភាព គន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

លោក នេន ចំរើន បន្តថា ក្នុងការអនុវត្តនូវកម្មវិធីសិក្សាបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE ) នៅក្នុងឆ្នាំ២០២០ កន្លងមកនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានអនុវត្តសកម្មភាព ក្នុងស្រុកគោលដៅចំនួន ៣ស្រុក ដែលមាន ១៥ឃុំ និងបង្កើតបណ្ដុំអាជីវកម្មបានចំនួន ៩បណ្ដុំអាជីវកម្ម ស្មើនឹង ៤២៩គ្រួសារ ដែលមានស្ត្រីជាមេគ្រួសារចំនួន ១១២គ្រួសារ រួចមកហើយ ដែលក្នុងនោះរួមមាន៖
-បណ្ដុំអាជីវកម្មដំណាំបន្លែចំនួន ២បណ្ដុំ
– បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ២បណ្ដុំ
-បណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំនួន ៣បណ្ដុំ
-បណ្ដុំអាជីវកម្មកែច្នៃបង្គាក្រៀចំនួន ១បណ្ដុំ
-បណ្ដុំអាជីវកម្មកម្មបកសាច់ក្ដាមចំនួន ១បណ្ដុំ។

ដោយឡែកក្នុងឆ្នាំ២០២១នេះ មន្ទីរកសិកម្មបានបន្តអនុវត្តកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងនោះមន្ទីរកសិកម្ម បាននឹងកំពុងអនុវត្តសកម្មភាពក្នុងស្រុកគោលចំនួន ៣ស្រុកដែលមាន ១៥ឃុំ ដោយបានបង្កើតបណ្ដុំអាជីវកម្មបានចំនួន ១៧បណ្ដុំអាជីវកម្មបន្ថែមទៀត ដែលស្មើនឹង ៨៤៥គ្រួសារ ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement