Connect with us

Hi, what are you looking for?

ក្នុងស្រុក

រាជធានីភ្នំពេញបន្ត​ផ្អាកអាជីវកម្ម និង​ការ​ជួរជុំ ដែលមាន​ហានិភ័យ នៃការឆ្លងកូវីដ១៩ ចំនួន១៤ថ្ងៃទៀត

តាមសេចក្តីសម្រេច​មួយ​ដែល​ចេញផ្សាយ​នៅរសៀលថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច​ដាក់ចេញនូវ​វិធានការរដ្ឋបាល ដោយផ្អាកជា​បណ្តោះអាសន្ន​នូវ​សកម្មអាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់ នៃការឆ្លងជំងឺកូវីដ​១៩ ឬក៏​ការ​ប្រមូលផ្តុំ​មនុស្ស សម្រាប់រយៈ​ពេល​១៤ថ្ងៃ ដោយ​គិតចាប់ពីម៉ោង​សូន្យ​ថ្ងៃទី១០ កក្កដា រហូ​តដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២១។

មុខរបរ ឬអាជីវកម្ម​មាន​ហានិភ័យ ដែលត្រូវ​ផ្អាកនោះរួម​មាន សាលារៀន, អាជីវកម្ម​ក្លឹបកម្សាន្ត ដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងការស៊ីណូ, រមណីយដ្ឋាន សារមន្ទីរ និង​សួនកម្សាន្ត, រោងភាពយន្ត រោងសម្តែង​សិល្បៈ ក្លឹបហាត់ប្រាណ និង​មជ្ឈមណ្ឌលកីឡា។

សម្រាប់ការជួបជុំ ឬការប្រមូលផ្តុំ​មនុស្ស មិន​ឲ្យ​លើស​ពី១៥នាក់។

Advertisement
Advertisement