Connect with us

Hi, what are you looking for?

ក្នុងស្រុក

បង្រ្កាបទីតាំងល្បែងស៊ីសង២កន្លែងនៅខេត្តតាកែវ រឹបអូសម៉ូតូជិត ៤០គ្រឿង

ទីតាំងល្បែង២នៅស្រុកគិរីវង់ ត្រូវសមត្ថកិច្ចបង្រ្កាប

តាកែវ — កាលពីថ្ងៃសៅរ៍កន្លងទៅនេះ កម្លាំង​នគរបាលស្រុកគិរីវង់ បានចុះ​បង្ក្រាបទីតាំងល្បែងស៊ីសងចំនួន២ទីតាំង ដោយ​បានរឹបអូសម៉ូតូ​ប្រមាណជិត ៤០គ្រឿង។

ទីតាំងល្បែង២នៅស្រុកគិរីវង់ ត្រូវសមត្ថកិច្ចបង្រ្កាប

ទីតាំងល្បែងទាំង២នោះ ទីតាំង១ គឺជាករណី (ជល់មាន់តាមទូរទស្សន៍ Online) ស្ថិតនៅផ្ទះរបស់ឈ្មោះ សំ នួច ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអណ្តូងធំ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្នុងពេលចុះបង្ក្រាប អ្នកលេងទាំងអស់បានរត់ ហើយបានបន្សល់ទុកនូវម៉ូតូចំនួន១៨គ្រឿង ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន ហើយត្រូវ​បានធ្វើការដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកព្រេច ។

ទីតាំងទី២ ជាករណី (ជល់មាន់តាមទូរទស្សន៍Online) ស្ថិតនៅផ្ទះរបស់ឈ្មោះ កឹម ធូ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្នុងពេលចុះបង្ក្រាប អ្នកលេងទាំងអស់នោះក៏បានរត់ខ្ចាត់ខ្ចាយអស់ ហើយបាន បន្សល់ទុកនូវម៉ូតូចំនួន២០គ្រឿង ។ ហើយសមត្ថកិច្ចក៏បានធ្វើការដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដេង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធនូវការលេងល្បែងសុីសងទាំងអស់នេះ៕

Advertisement
Advertisement