Connect with us

Hi, what are you looking for?

ក្នុងស្រុក

មនុស្សជាង១ពាន់នាក់ កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅផ្ទះ

ប្រធាន​មន្ទីរ​សុខាភិបាលរាជធានីភ្នំពេញ បាន​បញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ កក្កដានេះ មានមនុស្ស១០៣២នាក់ កំពុងសម្រាកព្យាបាលនៅតាមផ្ទះ។

សន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ — ក្នុងសន្និសីទសារព័ត៌មាន​នៅព្រឹកមិញ ពាក់ព័ន្ធ​នឹង​ការ​ដាក់ចេញវិធានការ​ព្យាបាល​អ្នកជំងឺកូវីដ១៩​នៅ​តាម​ផ្ទះ លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាលរាជធានីភ្នំពេញ បាន​បញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ កក្កដានេះ មានមនុស្ស១០៣២នាក់ កំពុងសម្រាកព្យាបាលនៅតាមផ្ទះ។

សន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ

បើតាម​លោកប្រធានមន្ទីរថា អ្នកជំងឺព្យាបាលតាមផ្ទះច្រើនជាងគេ គឺនៅខណ្ឌសែនសុខ ចំនួន២២៦នាក់ , ខណ្ឌមានជ័យ ១៣២នាក់ ,ខណ្ឌពោធិ៍សែនជ័យ ១១៨នាក់ ,ខណ្ឌបឹងកេងកង៩៨នាក់ ,ខណ្ឌដង្កោ៨៩នាក់ ,ខណ្ឌឫស្សីកែវ៦៥នាក់ ,ខណ្ឌច្បារអំពៅ៥៨នាក់, ខណ្ឌដូនពេញ៥៤នាក់ ,ខណ្ឌខំការមន ៥៣នាក់, ខណ្ឌទួលគោក៣៩នាក់ ,ខណ្ឌកំបូល៣៤នាក់ និងខណ្ឌជ្រោយចង្វារ៣០នាក់។

សូម​បញ្ជាក់ថា ការដាក់ឲ្យ​មាន​ព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះនេះ បើតាម​លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល​ថា គឺសំដៅលើអ្នកជំងឺកម្រិតស្រាល និងអ្នកគ្មានរោគសញ្ញាប៉ុណ្ណោះ, អ្នកជំងឺកម្រិតស្រាលនោះ គឺមានកម្ដៅរង្វង់៣៧អង្សារ , ដង្ហើមមិនញាប់, សុខភាពធម្មតា ដូចជាញាំបាយ ដឹងក្លិននិងរសជាតិជាដើម។

ចំពោះស្ថានភាពកម្រិតធ្ងន់វិញ ដែលអ្នកជំងឺកូវីដ-១៩ មានអាការៈ អស់កម្លាំង ហត់ និងដកដង្ហើមញាប់, ចុកទ្រូង និងវង្វេងវង្វាន់ស្មារតីជាដើម គឺត្រូវប្រញាប់ទៅជួបមន្ត្រីជំនាញសុខាភិបាល ដើម្បីរកសេវាព្យាបាលឱ្យទាន់ពេលវេលា៕

Advertisement
Advertisement