Connect with us

Hi, what are you looking for?

អន្តរជាតិ

ឥណ្ឌូនេស៊ី ក្លាយជាប្រទេស​ដែលមានអ្នកស្លាប់ដោយសារកូវីដ​១៩ច្រើនជាងគេ

ករណីស្លាប់ដោយសារកូវីដ១៩នៅ​ប្រទេស​ឥណ្ឌូនេស៊ី កំពុងធ្វើឲ្យមានការបារម្ភ

កន្លងមកនៅលើពិភពលោក ប្រទេស​អាមេរិក និង​ឥណ្ឌា គឺជា​ប្រទេស​ដែល​មានករណីឆ្លងកូវិដ១៩ និងស្លាប់ដោយ​សារ​ជំងឺនេះច្រើនជាងគេ ប៉ុន្តែនៅពេលនេះ តំណែងនោះបានធ្លាក់មកលើតំបន់អាស៊ានវិញម្តង គឺ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ក្លាយជាប្រទេសដែល​មានករណីស្លាប់ច្រើនជាងគេបង្អស់នៅលើពិភពលោក​។

ករណីស្លាប់ដោយសារកូវីដ១៩នៅ​ប្រទេស​ឥណ្ឌូនេស៊ី កំពុងធ្វើឲ្យមានការបារម្ភ

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ​១៩ សរុប ជាង ៣៦២ពាន់នាក់ និងស្លាប់ជាង ៦ពាន់នាក់ ​។ ក្នុងនោះ​មាន​ប្រទេស​៣មានករណីឆ្លងច្រើនជាងគេក្នុងរយៈពេល​២៤ម៉ោង គឺ ឥណ្ឌា មានករណីឆ្លង ៣៧.៦៧៦នាក់ បន្ទាប់មក​ឥណ្ឌូនេស៊ីមានករណីឆ្លង៣៦.១៧៩នាក់ និងទី៣ គឺ អង់គ្លេស មានករណីឆ្លង ៣១.៧៧២នាក់។

តែសម្រាប់ប្រទេសដែលមានករណីស្លាប់ដោយកូវីដ​១៩ ច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោងវិញ គឺ ​ឥណ្ឌូនេស៊ី មានអ្នកស្លាប់ ១០០៧នាក់ ទី២គឺរុស្ស៊ីមានអ្នកស្លាប់​៧៤៩នាក់ និងទី៣គឺឥណ្ឌា​មានអ្នកស្លាប់ ៧២០នាក់។

តាំងពីការផ្ទុះកូវីដ ១៩ រហូតមកទល់ពេលនេះ ឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ ១៩ សរុប​ជាង ២,៥លាននាក់ និងស្លាប់ ៦៦.៤៦៤នាក់។

ក្រៅពីឥណ្ឌូនេសី នៅមានប្រទេសតំបន់អាស៊ានជាច្រើនទៀតមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ ក្នុងនោះមានវៀតណាម ថៃ ម៉ាឡេស៊ី …៕

Advertisement
Advertisement