Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរស្រុកបុទុមសាគរ ណែនាំដល់អាជីវករលក់ដូរតាមខ្នងផ្ទះ ពីវិធានសុខាភិបាល ក្រោយបិទផ្សារថ្មស

_

កោះកុង — ក្រោយពីអាជ្ញាធរស្រុកបុទុមសាគរ បានសម្រេចធ្វើការបិទផ្សារថ្មស ជាបណ្តោះអាសន្នរយះពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន នាថ្ងៃទី នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅព្រឹកមិញនេះ (១២ កក្កដា) លោក ក្រូច បូរីសីហា អភិបាលរងស្រុកបុទុមសាគរ បានដឹកនាំក្រុមការងារស្រុក ចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់អាជីវករ ដែលលក់ដូរនៅតាមខ្នងផ្ទះនិមួយៗ ត្រូវអនុវត្តផលអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយអនុវត្ត៣កុំ៣ការពារ និងពាក់ម៉ាស់ បាញ់អាកុល នៅពេលដែលទទួលថវិការពីអតិថិជន និងត្រូវរក្សាគម្លាតអោយបានយ៉ាងតិចពីមួយម៉ែត្រកន្លះឡើងទៅ ។

_

លោក ក្រូច បូរីសីហា បានបញ្ជាក់ថា ប្រសិនបើអាជីវករលក់ដូរណាចង់លក់ដូរ អាចមកធ្វើការលក់ដូរនៅទីតាំងខាងក្រៅផ្សារ ដែលបានកំណត់ដោយអាជ្ញាធរ ដោយតម្រូវអោយអាជីវករលក់ដូរអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងវិធានសុខាភិបាល បើមិនដូច្នោះទេ អាជ្ញាធរ និងចាត់ការទៅតាមវិធានការរដ្ឋបាល ។

_

សូមរំលឹកថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ បានចុះយកសំណាក លើក្រុមអាជីវករលក់ដូរចំនួន២០០នាក់ ដោយប្រើប្រាស់ឧបករណ៍តេសរហ័ស (Ripit Test ) ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញអាជីវករលក់ដូរចំនួន២៩នាក់ មានវិជ្ជមានកូវីដ ទើបអាជ្ញាធរបានសម្រេចធ្វើការបិទផ្សារថ្មសជាបណ្តោះអាសន្នរយះពេល១៤ថ្ងៃ ៕

Advertisement
Advertisement