Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង​ចាប់ពីថ្ងៃនេះ រហូត​ដល់ថ្ងៃទី២០ កក្កដា

សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅព្រឹក​នេះ បាន​បញ្ជាក់ថា ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដានេះទៅ ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​នៃជ្រលង​សម្ពាធទាប ហើយបន្ត​ពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធ​សម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មី​ ហើយ​បង្កើន​ឥទ្ធិពល​ជាលំដាប់អូសបន្លាយកាត់​ប្រទេស​កម្ពុជា គួប​ផ្សំ​នឹង​ខ្យល់​មូសុង​និរតី ក៏​មាន​ល្បឿន​ជា​បង្គួរ​ផងដែរ។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​មាន​ភ្លៀងធ្លាក់​ក្នុងកម្រិតពីមធ្យម​ទៅច្រើន លាយ​ឡំនឹង​ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ជាមួយ​គ្នា​ក៏​នឹង​អាច​មាន​ភ្លៀងធ្លាក់ក្នុងកម្រិត​ខ្លាំង។

សម្រាប់​​បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​អាចមាន​ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម​ទៅខ្លាំង។

ដោយ​ឡែក​សម្រាប់តំបន់មាត់សមុទ្រ​វិញ នឹង​អាចមាន​ភ្លៀងធ្លាក់​ក្នុង​កម្រិតពីមធ្យម​ទៅខ្លាំង ហើយ​នៅលើ​ផ្ទៃ​សមុទ្រ អាចមាន​ភ្លៀងខ្យល់ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់ខ្ពស់។

Advertisement
Advertisement