Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជប៉ុន ប្រកាសផ្តល់វ៉ាក់សាំង AstraZeneca ចំនួន១លានដូស ដល់កម្ពុជា

ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានប្រកាស​នៅថ្ងៃនេះ​ថា រាជរដ្ឋាភិបាលជប៉ុន នឹង​ផ្តល់​ជំនួយ​វ៉ាក់សាំង AstraZeneca ចំនួន ១លានដូស ដល់ប្រទេស​កម្ពុជា។

លោកទូតបានបញ្ជាក់ថា ជំនួយ​នេះ គឺធ្វើ​ឡើង​ស្រប​តាម​ចំណង​មិត្តភាពរវាង ជប៉ុន និង​កម្ពុជា និង​ដោយផ្អែក​លើស្ថានភាព​កូវីដ១៩ នៅ​កម្ពុជានាពេលបច្ចុប្បន្ន។

សូម​បញ្ជាក់ថា ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុន​បានផ្តល់ជំនួយ​ប្រមាណជាង ៥០លានដុល្លារអាមេរិកដល់​ប្រទេស​កម្ពុជា ដែលរួមមានដូចជាផ្តល់បរិក្ខាពេទ្យ ការ​កែលម្អមន្ទីរពេទ្យ ការ​គាំទ្រ​ដល់​គម្រោង​របស់អង្គការ​អន្តរជាតិនានាសម្រាប់វិធានការ​ទប់ស្កាត់​ការ​ចម្លង​ជំងឺតាមព្រំដែន ក៏​ដូចជា​ការ​ផ្តល់​បរិក្ខា​សម្រាប់ដឹកជញ្ជូន និង​រក្សា​ទុកវ៉ាក់សាំង​ឲ្យ​បានត្រឹមត្រូវ​ផងដែរ។

ក្នុងនោះជប៉ុន​ក៏​បានផ្តល់​ជា​កម្ចី​ប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវ​បានប្រើប្រាស់​ក្នុងកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និង​សម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល៕

Advertisement
Advertisement