Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះករណីឆ្លងកូវីដ១៩នៅកម្ពុជា ធ្លាក់ចុះបន្តិចវិញ តែចំនួនស្លាប់នៅដដែល

របាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញថា គេបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៣០នាក់ ដែលចំនួននេះមានការធ្លាក់ចុះបន្តិច បើធៀបនឹងថ្ងៃម្សិលមិញ។

ជាមួយគ្នានេះ អ្នកជាសះស្បើយ​ពីជំងឺកូវីដ១៩ ក៏​មានចំនួនរហូត​១០១២នាក់។

សម្រាប់អ្នកស្លាប់វិញ ថ្ងៃនេះ គឺមិនមានការថមថយនោះ​ឡើយ គឺមានចំនួន ២៨នាក់។

គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦២,៧០០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៤,៤៨៩នាក់ និងស្លាប់សរុបចំនួន ៩៥៣នាក់៕

Advertisement
Advertisement