Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងមហាផ្ទៃតម្រូវឲ្យអ្នកចេញ-ចូល ត្រូវធ្វើតេស្ត

ភ្នំពេញ : ជាផ្នែកដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ កូវីដ-១៩ នាថ្ងៃទី១៣កក្កដា នេះ ក្រសួងមហា ផ្ទៃបានប្រកាសដល់បុគ្គលិក និងអ្នកចេញ-ចូលទាំង អស់ក្នុងបរិវេណក្រសួងត្រូវតែធ្វើតេស្តរកមេរោគ កូវីដ-១៩ ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងសេចក្ដីណែនាំមួយថា សម្រាប់ភ្ញៀវដែលចូលមកក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ ទើបអនុញ្ញាតឲ្យធ្វើការទំនាក់ទំនងការងារ។

លើសពីនេះលោកក៏បានបញ្ជាក់ផងដែរថា សម្រាប់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលមកបំពេញ ការងារត្រូវអនុវត្តនូវវិធានការអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំដូចជា៖ ពាក់ម៉ាស, លាងដៃនឹងអាល់កុល ឬជែលអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ៕

Advertisement
Advertisement