Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញអ្នកចាក់វ៉ាក់សាំងទី៥លាន ជាកសិរនៅស្រុកត្រពាំងប្រាសាទ

លោក ណុប មាន អាយុ៧០ឆ្នាំ ជាអ្នកចាក់វ៉ាក់សាំងលេខរៀងទី៥លាន

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅប៉ុន្មាន​ម៉ោង​មុននេះ បានសរសេរ​ដោយ​សម្តែង​ការ​អបអរ​ចំពោះលោក ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក ណុប មាន អាយុ៧០ឆ្នាំ ជាអ្នកចាក់វ៉ាក់សាំងលេខរៀងទី៥លាន

តាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនលោកតាដោយផ្ទាល់។

ជាមួយគ្នា​នេះ សម្តេច ហ៊ុន សែន ក៏​បានថ្លែងការអរគុណដល់​បងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។ ហើយ​ក៏​មិន​ភ្លេច​កោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

Advertisement
Advertisement