Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាំស៊ីម៉ាក់មកដោះយូរពេក ម្ចាស់ដីប្រមូលគ្រាប់មីន​ និង​គ្រាប់មិនទាន់ផ្ទុះទុកឲ្យ​

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់​នៅថ្ងៃនេះ បាន​បង្ហោះសារ ដោយ​បានលើក​យកករណីម្ចាស់ចំការ​ប្រមូល​គ្រាប់មីន និង​គ្រាប់មិនទាន់​ផ្ទុះ​ដោយ​ខ្លួន​ឯង ព្រោះតែរង់ចាំ​ស៊ីម៉ាក់ទៅដោះយូរពេក ដែលនេះ​គឺជាហានិភ័យ និង​គ្រោះថ្នាក់​បំផុត។

« ម្ចាស់ដីចំការ៖​ ទុកគ្រាប់ទាំងនេះជូនពូៗសុីម៉ាក់​! រុករានដីធ្វេីចំការបណ្តេីរៗប្រមូលបណ្តេីរបានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះតែប៉ុណ្តឹង! ចាំពូៗសុីម៉ាក់ដោះមីនមិនដឹងថ្ងៃណាបានមក! ? ហាមមិនឱ្យរុករានដីសង្ស័យមានគ្រាប់មីនដាំដុះម៉េច​! បានស្អីសុី! ? (ពូសុីម៉ាក់ត្រូវមាត់ទាំងព្រឹកហ្នង) »

តាមលោក ហេង រតនា ថា​ ការងារបោសសំអាតមីននេះ គឺធ្វេីតាមផែនការនិងអាទិភាពកំណត់​​ ដូច្នេះសូមចៀងវាងរុករានដីមានមីនខ្លាចគ្រោះថ្នាក់ ហើយ​បេីឃេីញគ្រាប់មីនរាយការណ៍ភ្លាមទៅនគរបាលប៉ុស្តិ៍ ឬកំលាំងសុីម៉ាក់​៕

Advertisement
Advertisement