Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាវុធហត្ថ​ប្រទះឃើញ​រថយន្តដឹកឈើ២គ្រឿង លាក់ទុក​នៅ​ក្នុង​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យដឹងថា កាលពីវេលាម៉ោង​ប្រមាណ ១១ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២១ម្សិលមិញ កម្លាំង នៃស្នាក់ការល្បាតររៀង នៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញសហការដោយក្រសួងបរិស្ថាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង ត្រូវបានបើកចូលជ្រៅទៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

រថយន្តកែច្នៃ រ៉េវ ២គ្រឿងនេះ នឹងកម្ទេចចោលនៅហ្នឹងកន្លែង តាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕

Advertisement
Advertisement