Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ខ្នងផ្សាបិទ១៤ថ្ងៃ ព្រោះតែកូវីដផ្ទុះខ្លាំង

សហគមន៍​ធម្មជាតិខ្នងផ្សា នៅថ្ងៃនេះ បានសម្រេច​ធ្វើការ​បិទតំបន់ខ្នងផ្សាចំនួន ១៤ថ្ងៃសិន។

ការបិទតំបន់ខ្នងផ្សា ១៤ថ្ងៃនេះ ត្រូវ​បានប្រធានសហគមន៍ តាំងបំពង់ បញ្ជាក់ថា ព្រោះស្ថានភាពកូវិដនៅកម្ពុជាកំពុងផ្ទុះខ្លាំង។

យ៉ាងណាក៏ដោយ បើតាម​ការ​បញ្ជាក់របស់សហគមន៍ថា នៅតំបន់ខ្នងផ្សា មិនមានសមាជិកសហគមន៍ណាម្នាក់ ឆ្លងជំងឺកូវិដនោះទេ តែការដែលបិទនេះ គឺដោយសារ​តែពួកគាត់ខ្លាច ព្រោះតែពេលនេះនៅផ្សារកំពង់ស្ពឺ ក៏​គេបិទហើយដែរ ដូច្នេះពលរដ្ឋក៏សម្រេច​បិទតំបន់នេះកុំឲ្យ​មានភ្ញៀវចូល១៤ថ្ងៃសិន៕

Advertisement
Advertisement