Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញពលករមកពីប្រទេសថៃ៩៧នាក់មានវិជ្ជមានកូវិដ១៩ ពេលឆ្លងចូលកម្ពុជាតាមច្រកអូរស្មាច់

រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យ​ដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញពលករខ្មែរវិជ្ជមាន​កូវីដ-១៩ ចំនួន៩៧ ករណី កាលពីថ្ងៃព្រហស្បតិ៍។

ក្នុងចំណោម​ករណីរកឃើញ​ពលករ​ទាំង​៩៧ករណីនេះ មាន​ ៦០ករណី ត្រូវ​រកឃើញ​លើពលករ​កំពុងធ្វើចត្តាឡីស័ក និង ៣៧ករណី ជាពលករ​ទើបវិលត្រឡប់មក​ពីថៃតាមច្រកអូរស្មាច់។

ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៣១៩ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.១៥៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៦២ ករណី។

ជាមួយគ្នានេះ ក៏​មានករណីព្យាបាលជាសះស្បើយចំនួន ៤៩០ នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៨២៣ នាក់ និងស្លាប់ចំនួន ០៦នាក់៕

Advertisement
Advertisement