Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្លូវជាតិលេខ១១ ភ្ជាប់អ្នក​លឿង និង​កំពង់ចាម ស្ថាបនារួចរាល់ ហើយពេលនេះកំពុង​ជួយជំរុញវិស័យអាជីវកម្ម

ស្ថានទូតចិន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើងថា កាលពីថ្មីៗនេះ វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ១១ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រតភ្ជាប់រវាងអ្នកលឿងនិងកំពង់ចាម ដោយក្រុមហ៊ុន​សាជីវកម្ម​ស្ពានថ្នល់ចិន ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យហើយ។

ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្មដែលនៅតាមដងផ្លូវមានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យអាជីវកម្មបានយ៉ាងល្អប្រសើរ។

ស្ថានទូតចិនថា ក្នុងរយៈពេលនៃការសាងសង់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យជាច្រើនដង និងបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងខាងលើ។ លោក ស៊ុន ចាន់ថុល ធ្លាប់មានប្រសាសន៍ថា ពេលបញ្ចប់គម្រោងនឹងជួយកែលម្អបណ្ដាញផ្លូវជាតិសំខាន់នៅក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ៕

Advertisement
Advertisement