Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ហ៊ុន សែន សម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹក​ថ្ងៃទី១៦ កក្កដានេះ បាន​ផ្ញើសារជាសម្លេងជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ។

សម្តេចតេជោ​បានលើក​ឡើងថា សាលារៀនទាំងអស់​ត្រូវ​បានបិទ​អស់រយៈ​ពេល​យូរ ដែលនេះ​គឺជា​ការ​ខាតបង់យ៉ាងធំ​មួយ​សម្រាប់ប្រទេស​ជាតិ ។ យ៉ាងណាក៏ដោយ ការ​ចាក់វ៉ាក់សាំង​ជូន​ដល់​កុមារ និង​យុវវ័យ ដែលមាន​អាយុពី ១២ ដល់ ១៧ឆ្នាំនេះ សម្តេចរំពឹងថា យ៉ាងហោចណាស់ក៏​សាលាកម្រិតមធ្យមសិក្សា​អាច​បើក​ឡើងវិញបាន។

សម្រាប់ពេលវេលា នៃការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារនេះ សម្តេចបញ្ជាក់ថា អាចនឹង​ធ្វើ​ឡើង​ក្នុងពេលឆាប់ៗ ទៅ​លើ​កុមារ​ប្រមាណ ២លាននាក់ ដែលត្រូវ​ការ​វ៉ាក់សាំង​ប្រមាណ ៤លានដូស៕

Advertisement
Advertisement