Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកឧកញ៉ា ទៀ វិចិត្រ បានបន្តប្រលែងសត្វល្មិច ឬអណ្តើកសមុទ្រ ក្នុងទឹកសមុទ្រវិញ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រធ្ងន់មួយក្បាល ព្រលែងចូលក្នុងសមុទ្រវិញ បន្ទាប់ពីបងប្អូនប្រជានេសាទចាប់បាន និងបានប្រគល់ជូនលោកឧកញ៉ា ហើយក្នុងការព្រលែងសត្វនេះ គឺជាលើកទី១២៦ ក្នុងចំណោមសត្វកម្ររកបានជាប្រភេទក្នុងទឹកសមុទ្រសរុបចំនួនជាង ២០០ក្បាល។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា រាល់ពេលដែលនាំយកសត្វកម្ររកបានជាប្រភេទក្នុងទឹកសមុទ្រទៅព្រលែងម្តងៗ លោកឧកញ៉ាតែងតែធ្វើការកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិច ឬអណ្តើកសមុទ្រ ដែលត្រូវបានព្រលែងចូលក្នុងសមុទ្រវិញ ដោយមានសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រមួយនេះគឺមានលេខសំគាល់ KH0386 ហើយប្រសិនបើបងប្អូនប្រជានេសាទធ្វើការនេសាទចាប់បានមើលឃើញមានការកិបសៀល គឺបងប្អូនប្រជាពលរដ្ឋធ្វើការព្រលែងវិញ ប្រសិនបើមិនមានការកិបសៀល បងប្អូនប្រជានេសាទពួកគាត់ និង ទំនាក់ទំនងមកក្រុមការងាររបស់លោកឧកញ៉ា ឬក៏ទំនាក់ទំនងមកលោកឧកញ៉ាផ្ទាល់តែម្ដងតាមរយៈ លេខទូរសព្ទដៃ និងតាម (facebook page)។

បើតាមមន្ត្រីជំនាញជលផល ឱ្យដឹងថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វក្នុងសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានបងប្អូនប្រជានេសាទធ្វើការនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់បងប្អូនប្រជានេសាទនៅក្នុងប្រទេសយើង ឬប្រជានេសាទតាមបណ្ដាលប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ ហើយសូមបញ្ជាក់ផងដែរថា មានបងប្អូនប្រជានេសាទភាគច្រើនពេលនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ គឺបាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងចូលក្នុងសមុទ្រវិញ ហើយក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនប្រជានេសាទទាំងអស់ ដែលចូលរួមជួយការពារអភិរក្សប្រភេទសត្វក្នុងសមុទ្រដែលកម្ររកបាន ទាំងនេះជាស្មារតីអភិរក្សសត្វក្នុងសមុទ្រទាំងអស់គ្នា ហើយកុំឱ្យមានការផុតពូជនៅសត្វកម្ររកបាននេះ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement