Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

រូបចម្លាក់ដ៏ល្អឯក ព្រះស្កន្ទគង់លើក្ងោក នឹងវិលត្រឡប់ពីអាមេរិក មក​កម្ពុជាវិញឆាប់ៗនេះ

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានបញ្ជាក់​នៅថ្ងៃនេះ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយទៀត គឺ «ព្រះស្កន្ទគង់លើក្ងោក» នឹងត្រូវ​បញ្ជូន​ត្រឡប់​ពីសហរដ្ឋអាមេរិក និង​កម្ពុជាវិញ​នាពេលខាងមុខ​នេះ។

រូបចម្លាក់ដ៏មានតម្លៃនេះ ត្រូវ​បានអាជ្ញាធរ​សហរដ្ឋអាមេរិក​ប្រចាំ​សង្កាត់​ភាគ​ខាងត្បូង នៃក្រុង​ញូវយ៉ក រឹបអូស​ពីម្ចាស់មុន ដែល​ស្ម័គ្រ​ចិត្ត​ប្រគល់ជូនដោយបោះបង់​សិទ្ធិកាន់កាប់។

បើតាម​ក្រសួងវប្បធម៌ថា វត្ថុបុរាណដ៏ល្អពិចិត្រនេះ ត្រូវបានយក​ចេញពីប្រាសាទក្រចាប់ ដែលជា​ប្រាសាទ​មួយ​ក្នុង​រមណីយដ្ឋាន​ប្រាសាទកោះកេរ អតីត​រាជធានី នៃអាណាចក្រ​ខ្មែរ​នៅ​សតវត្សរ៍ទី១០។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានថ្លែងថា «រូបចម្លាក់​ព្រះស្តន្ទគង់​លើក្ងោកនេះ គឺជា​គំរូ នៃភាព​ច្នៃប្រឌិត​ដ៏គួរ​ឲ្យ​ស្ងប់ស្ងែងរបស់បុព្វ​បុរស​ខ្មែរ​យើង។ ព្រះស្តន្ទ ទេព នៃសង្រ្គាម​របស់សាសនា​ហិណ្ឌូ គឺកម្រមានឃើញ​​នៅ​ក្នុង​សិល្បៈ​ខ្មែរ ប៉ុន្តែ​ត្រូវ​បាន​បង្ហាញរូបរាងយ៉ាងលេចធ្លោនៅប្រាសាទ​ក្រចាប់»។ «ការវិលត្រឡប់មកវិញ នៃរូបចម្លាក់នេះ បញ្ជាក់ពីការ​ប្តេជ្ញាចិត្ត​របស់កម្ពុជា ក្នុង​ការ​ស្វែង​រក និង​នាំយកមក​វិញ​នូវ​ព្រលឹងរបស់បុព្វបុរស​យើង ដែលបានចាកចេញពីមាតុភូមិកំណើតអស់រយៈ​ពេលច្រើនឆ្នាំកន្លងមក ក្នុង​កំឡុង​សម័យ​សង្រ្គាម…»៕

Advertisement
Advertisement