Connect with us

Hi, what are you looking for?

កីឡា

ក្រសួងអប់រំ ព្រមានផ្អាក​ការ​គាំទ្រថវិកា ចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ក្រសួងអប់រំ យុវជន និ​ងកីឡា នៅថ្ងៃនេះ បាន​ធ្វើការ​ព្រមាន​ដល់​សហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ ដោយ​ថា​នឹង​ផ្អាក​ការ​គាំទ្រ​ថវិកា​ទាំងស្រុង និង​លុប​ប្រកាសស្តីពីការ​អនុញ្ញាតឲ្យ​សហព័ន្ធមួយនេះ​បំពេញ​ភារកិច្ច​ចេញពី​បញ្ជី​សហព័ន្ធកីឡាជាតិ ប្រសិនបើកើតមាននូវបញ្ហាមិនប្រក្រតីម្តងទៀត។

បញ្ហាមិនប្រក្រតី គឺបានកើត​ឡើង កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២១កន្លងទៅ ចំពោះ​ការវិនិច្ឆ័យ​ការ​ប្រកួតផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់គោជល់ ប្រភេទទម្ងន់ ៦០គីឡូក្រាម រវាង​កីឡាករ ឃឹម បូរ៉ា និង​កីឡាករ ម៉ឺន មេឃា នៅ​ស្ថានីយ៍ទូរទស្សន៍ CNC ដោយ​មិន​បានអនុវត្ត​តាម​បទ​បញ្ជា នៃការ​ប្រកួត ក្បួនច្បាប់ និង​ក្រមសីលធម៌វិជ្ជាជីវៈ​កីឡា។

សូមអានសេចក្តីប្រកាសរបស់ក្រសួងអប់រំ៖

Advertisement
Advertisement