Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឆ្មក់ចូលខន់ដូមួយកន្លែងទាំងយប់ក្នុងខណ្ឌដូនពេញ ​ឃាត់ខ្លួនជិត១រយនាក់ រឿងលួចច្រៀងខារ៉ាអូខេ

ភ្នំពេញ ៖ សមត្ថកិច្ចបានឲ្យ​ដឹងថា គេបានឃាត់ខ្លួនមនុស្សប្រុស­-ស្រី ជិត១រយនាក់ កាលពី​រំលង​អាធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩​ ខែកក្កដា ​ឆ្នាំ​២០២១ នេះ ​នៅ​ខន់ដូមួយ​កន្លែង មានទីតាំងតាមបណ្ដោយផ្លូវលេខ២២២​កែង​៥៥ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ ខណៈពួកគេកំពុងផឹកស៊ី និងច្រៀងខារ៉ាអូខេ ដែលផ្ទុយខុស នឹងបម្រាម ​។​

សកម្មភាពឃាត់ខ្លួនអ្នកល្មើសបម្រាមជួបជុំ​

ភាគច្រើន នៃមនុស្សដែលត្រូវបានឃាត់ខ្លួននោះជាជនជាតិចិន​ ។ ជាមួយគ្នាសមត្ថកិច្ចក៍បានធ្វើការរឹបអូសវត្ថុតាង និងរថយន្តជាច្រើនគ្រឿងផងដែរ ៕

Advertisement
Advertisement