Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្រ្តីកសិកម្មថា រឿងព្រៃឈើ និងនេសាទ អត់ពាក់ព័ន្ធជាមួយក្រសួងទេ

ភ្នំពេញ ៖​ ជាផ្នែកដើម្បីគេចចេញពីការចោទសួរ ទាក់ទងការទទួលខុសត្រូវជុំវិញបទល្មើសព្រៃឈើ និងនេសាទ រដ្ឋមន្រ្តីកសិកម្ម លោក វេង សាខុន បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩កក្កដា នេះថា បទល្មើសព្រៃឈើ និងនេសាទ មិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្មទេ ។

លោក រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  វេង សាខុន 

លោករដ្ឋមន្រ្តីបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា មួយរយៈពេលកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា មានសារព័ត៌មាន និងសាធារណជន មួយចំនួនបានចុះផ្សាយអត្ថបទ និងធ្វើការបកស្រាយដាក់បន្ទុកមកលើក្រសួង លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសការបង្ក្រាបបទល្មើសព្រៃឈើ និងជលផល ដោយមិនបានតាមដាន និងសិក្សាឲ្យបានច្បាស់លាស់ពីដំណើរការធ្វើកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល បជាហេតុធ្វើឱ្យសាធារណជន មានការយល់ច្រឡំមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមការបញ្ជាក់របស់លោក វេង សាខុន ថា ការបង្រាបបទល្មើសព្រៃឈើ និងនេសាទ វាជាសមត្ថកិច្ចរបស់​ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ៕

Advertisement
Advertisement