Connect with us

Hi, what are you looking for?

ក្នុងស្រុក

បិទផ្សារស្រែណូយ ក្រោយ​រកឃើញ​មនុស្ស​១១នាក់​វិជ្ជមានកូវីដ១៩

ផ្សារស្រែណូយត្រូវអាជ្ញាធរបិទបណ្តោះអាសន្ន

សៀមរាប — អាជ្ញាធរស្រុកវ៉ារិន ខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី១៩ កក្កដា ម្សិលមិញ បានសម្រេចបិទការចេញចូលផ្សារចំនួន២ គឺផ្សារ​ស្រែណូយ និង​ផ្សារស្រែណូយថ្មី ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញប្រជាពលរដ្ឋដែលរស់នៅខាងមុខផ្សារនេះចំនួន ១១នាក់ មានឆ្លងមេរោគកូវីដ-១៩។

ផ្សារស្រែណូយត្រូវអាជ្ញាធរបិទបណ្តោះអាសន្ន

បើតាមលោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន ថា ប្រជាពលរដ្ឋ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១១នាក់នោះ ពួកគាត់បានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ជាអ្នកលក់ផ្លែឈើមកពីទីរួមខេត្ដសៀមរាប ប្រហែលជិត១០ថ្ងៃមុន។ ហើយ​នៅថ្ងៃម្សិលមិញ អាជ្ញាធរ​បានធ្វើតេស្ត​ប្រជាពលរដ្ឋចំនួន ២១នាក់ ដែលមានការសង្ស័យឆ្លងមេរោគនោះ ជាលទ្ធផលរកឃើញមេរោគកូវីដ-១៩ចំនួន ១១នាក់ ក្នុងចំណោម ២១នាក់នោះ។

លោកបន្ដថា ប្រជាពលរដ្ឋចំនួន ១១នាក់ ដែលមានវិជ្ជមានកូវីដ-១៩នេះ ស្ថិតនៅខាងមុខផ្សារស្រែណូយ ទើបអាជ្ញាធរបានសម្រេចបិទផ្សារស្រែណូយ និងផ្សារឯកជនមួយទៀតនៅក្បែនោះ ជាបណ្តោះអាសន្ន ព្រោះអ្នកទាំងនោះបានជាប់ពាក់ព័ន្ធនឹងជីវករលក់ដូរនៅផ្សារទាំងពីរនោះ។

_

ជាមួយ​គ្នា​នេះ លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករនៅផ្សារទាំង២ ដែលមានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទាំង ១១នាក់នេះ និងមានការសង្ស័យពីអាការ:មិនស្រួល សូមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ ជាមួយអាជ្ញាធរ ហើយត្រូវធ្វើចត្ដាឡីស័ក ឱ្យបាន១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខភិបាល ក៏ដូចជាអាជ្ញាធរខេត្តផងដែរ៕

Advertisement
Advertisement