Connect with us

Hi, what are you looking for?

ក្នុងស្រុក

មានកណីចាយលុយក្លែងក្លាយទៀតហើយ ចាប់បាន២នាក់​នៅ​ខេត្ត​សៀមរាប

ជនសង្ស័យចែកចាយលុយក្លែងក្លាយ

សៀមរាប — សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់ ដែរពាក់ព័ន្ធករណីធ្វើចរាចរណ៍នូវរូបិយវត្ថុ និងរូបិយបណ្ណក្លែងក្លាយ នៅចំណុចភូមិស្វាយលើ ឃុំស្វាយលើ ឃុំស្វាយលើ ។

ជនសង្ស័យទាំង២នាក់ ទី១. ឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងទី២. ឈ្មោះ លឹម ឡៃហ៊ាង ភេទស្រី អាយុ ២៦ ឆ្នាំ ទីលំនៅភូមិបាខម ឃុំសំពងជៃ ស្រុកជើងព្រៃខេត្តកំពង់ចាម។

ជនសង្ស័យចែកចាយលុយក្លែងក្លាយ

តាមចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តពិតមែន ដោយពួកគេបានធ្វើសកម្មភាពជិះម៉ូតូមកពីខេត្តព្រះវិហារ មកកាន់ខេត្តសៀមរាប ឆ្លងកាត់តាមផ្លូវជាតិលេខ៦៤ ដោយនាំយកក្រដាសប្រាក់ក្លែងក្លាយ ជាក្រដាសប្រាក់ ៥០០០០ រៀល និង១០០០០ រៀល មកចាយនៅក្នុងភូមិសាស្រ្តខាងលើ ។

ក្រោយឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានឆែកឆេរកាបូបជនសង្ស័យ បានរកឃើញក្រដាសប្រាក់ក្លែងក្លាយចំនួន ១៥.៧០០.០០០ រៀល ក្នុងនោះក្រដាស ៥០០០០ រៀល ចំនួន១៣.៩០០.០០០ រៀល , ក្រដាស ១០.០០០ រៀល ចំនួន ១.៨០០.០០០ រៀល រួមជាមួយសម្ភារមួយចំនួនទៀត និងបានជនកសាងសំណុំរឿងបញ្ជូនខ្លួនសង្ស័យទាំង០២នាក់ ទោកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់៕

Advertisement
Advertisement