Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​បញ្ជាក់មូលហេតុដែលប្រេងឡើងថ្លៃ

_

ភ្នំពេញ — ក្នុង​រយៈពេលចុងក្រោយនេះ គេមើលឃើញថា តម្លៃប្រេងសាំង​នៅ​កម្ពុជាបានហក់ឡើងជាបន្តបន្ទាប់ ដោយពេលនេះ បានឡើង​ដល់ ៤១០០រៀល​ក្នុង​មួយលីត្រ​ហើយ។

ចំពោះ​ការ​ឡើងថ្លៃប្រេងនេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានថ្លែងថា ទាំងនេះ គឺដោយសារតែតម្លៃប្រេង នៅលើទីផ្សារពិភពលោក មានការឡើងថ្លៃ ហើយមានតម្រូវការច្រើន។

_

លោកថា ការកើនឡើងតម្លៃប្រេងនេះ ដោយសារតែក្រុមប្រទេស OPEC បានកាត់បន្ថយការផលិតកម្មប្រេង ហើយប្រភពធំៗ២ ដែលនាំចេញប្រេងឆៅ គឺប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាបរួម ក៏បានកាត់បន្ថយ ការផលិតប្រេងរបស់ខ្លួនដែរ ខណៈតម្រូវការប្រេងឥន្ទនៈនៅលើទីផ្សារអន្ដរជាតិ មានការកើនឡើង ពោលគឺនៅក្រោយពីប្រទេសនៅតំបន់អ៊ឺរ៉ុបមួយចំនួន បានបិទបញ្ចប់ការ LOCK DOWN ប្រទេសខ្លួន តែក្រុមប្រទេស OPEC នៅរក្សារលំនឹង នៃការផលិតប្រេង ដែលធ្វើឲ្យតម្លៃប្រេងមានការកើនឡើង។

យ៉ាងណាក៏ដោយ បើ​តាម​លោក ប៉ែន សុវិជាតិ ថា នាពេលថ្មីៗនេះ ប្រទេសធំៗ ដែលនៅក្នុងតំបន់ OPEC ទើបតែបានព្រមព្រៀងគ្នា បង្កើនផលិតកម្មប្រេងរបស់ខ្លួនឡើងវិញ នៅក្នុងខែសីហាខាងមុខនេះ ដែលក្នុងមួយថ្ងៃ ចំនួន៤០ម៉ឺនបារ៉េល ដូច្នេះពេលនោះប្រេងនឹងចាប់ផ្ដើមសំបូរឡើងវិញ ហើយលោករំពឹងថា តម្លៃប្រេងឆៅ អាចនឹងមានការធ្លាក់ចុះវិញ៕

Advertisement
Advertisement