Connect with us

Hi, what are you looking for?

អន្តរជាតិ

ហុងកុងផ្ដើមពិភាក្សាច្បាប់​ ដែលតម្រូវឲ្យលាតត្រដាងពីឯកជនភាព

ហុងកុង៖ អង្គនីតិបញ្ញត្តិរបស់ហុងកុងដែលមិនមានគណបក្សប្រឆាំង នៅថ្ងៃពុធទី២១កក្កដា នេះបានចាប់ផ្ដើមពិភាក្សាច្បាប់ស្ដីពីឯកជនភាព ដែលតម្រូវឲ្យមានការលាតត្រដាងពីឯកជនភាព ដែលវាបានធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន មានក្ដីបារម្ភ ។ នេះបើតាមការផ្សាយរបស់CNA ។

ទិដ្ឋភាពដ៍ត្រកាល នៃទីក្រុងហុងកុង ដែលផ្ទុយខុសគ្នាពីសិទ្ធិមនុស្ស ដែលមានស្ថានភាពកាន់តែអាក្រក់

ច្បាប់នេះតម្រូវឲ្យមានការលាតត្រដា​ង និងពិ​និត្យពិច្ច័យល្អិតល្អន់ ពីព័ត៌មានបុគ្គល និងក្រុមហ៊ុន ឬស្ថាប័ន ដល់ប៉ូលិស ។ ដែលគេជឿថា នឹងប៉ះពាល់ដល់សុវត្ថិភាពទាំងបុគ្គល និងក្រុមហ៊ុនរបស់ពួកគេ ។

ទោះជាដូច្នេះក្ដីផ្នែកខ្លះ នៃច្បាប់នេះត្រូវបានអនុវត្តជាយូរមកហើយដើម្បីដោះស្រាយបញ្ហាដែលពុះកញ្ជ្រោលចាប់តាំងពីការធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់ទីក្រុង កាលពីឆ្នាំ ២០១៩ ម្ល៉េះ ដែលវាត្រូវបានគេមើលឃើញ ពីការជំរុញហុងកុងឲ្យឈានទៅរកមាគ៌ាផ្តាច់ការកាន់តែខ្លាំងឡើង ចាប់តាំងពីទីក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខជាតិក្នុងឆ្នាំ ២០២០ ៕

Advertisement
Advertisement