Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ខេត្តកំពង់ធំ ដាក់បង្ហាញនិមិត្តសញ្ញាថ្មីរបស់ខ្លួន

និមិត្តសញ្ញាថ្មីរបស់ខេត្តកំពង់ធំ ដែល​កសាងឡើងពីថ្មភក់មួយដុំ កំពស់បួនម៉ែត្រ តម្កល់លើជើងទម្រថ្មភក់មួយដុំដែលមានឆ្លាក់ក្បាច់គំនូរចម្លាក់រាក់បង្ហាញពីសមិទិ្ធផលថ្មីលើទឹកដីខេត្តកំពង់ធំ ត្រូវ​បានដាក់តាំងបង្ហាញសាធារណជន​កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើក​ឡើងថា នេះ​គឺជាសមិទិ្ធផលថ្មីមួយបន្ថែមទៀតនៅលើទឹកដីខេត្តកំពង់ធំ ដោយ​អត្ថន័យ នៃនិម្តិតសញ្ញានេះរួមមាន៖

-ប្រាសាទយាយព័ន្ធ៖តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា ។

-រូបបដិមាតោ៖តំណាងឱ្យភាពអស្ចារ្យនៃសិល្ប:ខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យអំណាច អានុភាពខ្លាំងក្លា ។

-រូបដំរីជាន់ខ្លា៖តំណាងឱ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំ តាំងពីអំឡុងទសវត្សទី៦០ ហើយឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ ។

-កួរស្រូវ៖តំណាងឱ្យភាពសម្បូរសប្បាយ និងភាព រុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ ។

-ដើមឈើ៖តំណាងឱ្យភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្មនិងកសិឧស្សាហកម្ម ៕

Advertisement
Advertisement