Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ហ៊ុន សែន នឹង​ទៅទទួលដោយផ្ទាល់ ពេល​ជំនួយវ៉ាក់សាំង១លានដូសរបស់ជប៉ុន ​មក​ដល់​កម្ពុជា

បើតាម​ការ​អះអាង​របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹង​អញ្ជើញ​ទៅ​ទទួលដោយផ្ទាល់ នៅពេល​វ៉ាក់សាំង AstraZeneca ចំនួន១លានដូសជាជំនួយរបស់​ជប៉ុន ដែល​នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ កក្កដា ខាងមុខ។

“សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងមកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដាខាងមុខ”។

សូម​បញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា ដែល​ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ដោយផ្អែកលើស្ថានភាពកូវីដ១៩នៅកម្ពុជានាពេលបច្ចុប្បន្ន។

ស្ថានទូតជប៉ុន​ក៏​បានបញ្ជាក់ដែរថា ជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់ជប៉ុន៕

Advertisement
Advertisement